COVID-19 OPPORTUNITY

តើម្ចាស់អាជីវកម្មមានឱកាសអ្វីខ្លះ ក្នុងគ្រាជំងឺ COVID-19 នេះ? ការរីករាលដាលនៃជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជា ច្បាស់ណាស់ធ្វើអោយប៉ះពាល់មិនថា ការរស់នៅរបស់ប្រជាពលរដ្ឋប្រចាំថ្ងៃ ការប្រកបអាជីវកម្មមិនថាតូច មិនថាធំ ក៏ដូចជាសេដ្ឋកិច្ចទាំងមូលផងដែរ។ អាជីវកម្មមួយចំនួនធំទំនងជាបានធ្លាក់ចុះបណ្តើរៗទៅហើយ ដូច្នេះក្រុមហ៊ុនទាំងឡាយណាដែលមិនបានត្រៀមខ្លួនប្រឈមនឹងស្ថានភាពអាក្រក់នេះច្បាស់ណាស់ថាអាចមានហានិភ័យធំក្នុងការបិទទ្វារ។ តែទោះជាយ៉ាងណាក៏ដោយ ទីណាមានការផ្លាស់ប្តូរ ទីនោះតែងតែមានឱកាសថ្មីជានិច្ច។ ដូចដែលយើងអាចឃើញស្រាប់ បច្ចុប្បន្នអ្នកលក់ម៉ាស អាកុល ទឹកលាងសំអាតដៃ កំពុងតែត្រូវប៉ាន់ណាស់ ហើយក៏អាចមានឱកាសជាច្រើនទៀតដែរ ដែលយើងមិនត្រូវអស់សង្ឃឹមក្នុងការតស៊ូអោយរួចផុតគ្រោះអាសន្ននេះទាំងអស់គ្នា។ សម្រាប់ម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យម ក៏មានឱកាសពិសេសមួយដែលពួកគាត់មិនទាន់បានយកចិត្តទុកដាក់ និងបានមើលរំលងផងដែរនោះគឺ ឱកាសមានពេលមើលថែ និងរៀបចំប្រព័ន្ធការងារផ្ទៃក្នុង ក៏ដូចការរៀបចំបញ្ជីស្នាមគណនេយ្យជាដើម។ ឱកាស ៤ ខាងក្រោមជាផែនការជំហ៊ានៗសំរាប់ដោះស្រាយអាជីវកម្មអ្នកអោយរួចផុតក្នុងស្ថានភាពនៃការរីករាលដាលជំងឺ COVID-19 នេះ ៖ សម្រាកប៉ូលាអាជីវកម្មដើម្បីអោយមានភាពកាន់តែទាក់ទាញដល់ដៃគូ អតិថិជនក៏ដូចជាអ្នកវិនិយោគធំៗ មួយរយៈនេះ ប្រាកដណាស់អ្នកអាចបានស្តាប់ការរអ៊ូរបស់ម្ចាស់អាជីវកម្មមួយចំនួនដូចខាងក្រោម៖ ការរកស៊ីប្រកបអាជីវកម្មនានា បានធ្លាក់ចុះ ការវិនិយោគផ្សេងៗក៏ថយចុះតាមហ្នឹងដែរ ចំណូលនិងប្រាក់ចំនណញកាន់តែទាប និងខាតបង់អស់ហើយ ដៃគូអាជីវកម្មចង់តែដកទុនទៅវិញទៀត បើមិនចឹងទេពន្យាការដាក់ទុន តែទោះជាយ៉ាងណា ការកសាងអាជីវកម្មមករាប់ឆ្នាំហើយ មិនអាចអោយសាបសូន្យត្រឹមនេះដែរ។ ម្ចាស់អាជីវកម្មតែងតែដឹងថា ទីណាមានការផ្លាស់ប្តូរ ទីនោះតែងតែមានឱកាសថ្មីជានិច្ច។ ដូច្នេះ ពេលនេះម្ចាស់អាជីវកម្មដែលធ្លាប់តែរវល់មមារញឹកដកដៃមិនរួច Read more about COVID-19 OPPORTUNITY[…]